General Commissariat of National Police
.

សមត្ថកិច្ចប្រមូលសិស្សសាលា១៨នាក់ យកមកធ្វើការអប់រំ នៅស្រុកសំពៅលូន

Loading

បាត់ដំបង៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការនាំខ្លួនសិស្សសាលា នៃអនុវិទ្យាល័យសំពៅលូន និងសិស្សសាលាអនុវិទ្យាល័យសន្តិភាព ដែលប្រមូលផ្តុំគ្នាប្រើប្រាស់បារីអេឡិចត្រូនិច (វ៉េប), វាយតប់គ្នា និងបង្ហោះម៉ូតូ ០១លើក នៅចំណុចស្រុកសំពៅលូន ។ សមត្ថកិច្ចបានប្រមូលសិស្សសាលាបានចំនួន ១៨នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

​បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើកិច្ចសន្យា លើសិស្សសាលាទាំង ១៨នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត៕