រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨១គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១៧៨គ្រឿង និងម៉ូតូ ២៨៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៨១គ្រឿង, រថយន្តធំ ៥ គ្រឿង, រថយន្តតូច ១៤០គ្រឿង និងម៉ូតូ ២៣៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០៧៣គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ៤៣៧គ្រឿង, ម៉ូតូ ៦៣១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៩០គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ៣០៣គ្រឿង និងម៉ូតូ ៤៨២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕