កំពង់ស្ពឺ ៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កងកម្លាំងនគរបាលនៅតាមបណ្ដាអង្គភាពជំនាញ- អធិការដ្ឋាននគរបាលក្រុង ស្រុក រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំសហការពីកំលាំងប្រជាការពារល្បាតក្នុងភូមិសាស្រ្ដ មូលដ្ឋានភូមិឃុំ សង្កាត់ និងគោលដៅងាយរងគ្រោះផ្លូវជាតិ ផ្លូវភូមិ ស្ថានីយ៍ប្រេងឥន្ធនៈ (២៤ម៉ោង) ក្លឹបកម្សាន្តសប្បាយពេលរាត្រី កន្លែងលក់ម្ហូបអាហារពេលរាត្រី និងតាមទីសាធារណៈដេីម្បីពង្រឹងរក្សាសន្ដិសុខ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គម..៕