ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែនការងារនករបាលការពារព្រំដេនគោក លោកឧត្ដមសេនីយ៍ត្រី អុិន កាយ ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន រួមជាមួយ លោកនាយ-នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន អត្តលេខ ០៩០៨៨ ឋានៈ ស្នងការរង ដែលបានទទួលមរណភាព កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយជំងឺគាំងបេះដូង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ២.០០០.០០០រៀល, ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០រៀល, ថវិកាឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ចំនួន ២,០០០,០០០រៀល, សារលិខិតរំលែកទុក្ខ និងថវិកាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចំនួន ២,០០០,០០០រៀល, ថវិកា លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ចំនួន ១០,០០០,០០០រៀល ថវិកាថ្នាក់ដឹកនាំ នាយ-នាយរងនគរបាល និងមន្ត្រីនគរបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន ១៤,០០០,០០០រៀល ។
ថវិកាសរុប ៣៦,០០០,០០០រៀល បានប្រគល់ជូនលោកស្រី អោក សុខអែម ត្រូវជាភរិយាសព លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានមានជ័យ ជូនលោកស្រី អោក សុខអែម និងបានចាត់មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន គឺជាការបាត់បង់នាយនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីចូលរួមបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ជាចុងក្រោយ ក្នុងនាមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕