រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះដាច់ បានបើកវេទិការផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់គ្រឿងញៀននិងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន បានផ្សព្វផ្សាយដល់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាក្បាលកោះ ដោយមានការចូលរួមពីលោកនាយកសាលា គ្រូបន្ទុកថ្នាក់និង សិស្សសាលាសរុបចំនួន៦០ នាក់ ស្រី ២៨នាក់ ៕