General Commissariat of National Police
.

ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស១២នាក់នៅទីប្រជុំជន០១ ក្នុងប្រទេស Montenegro

Loading

(Reuters) – កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បុរសម្នាក់បានបាញ់សម្លាប់មនុស្ស ១២នាក់ នៅក្នុងទីប្រជុំជនតូច០១ ក្នុងប្រទេសម៉ុងតេណេហ្គ្រោ មុនពេលមុនពេលបាញ់សម្លាប់ខ្លួន ដែលជាការសម្លាប់រង្គាលដ៏សាហាវបំផុត០១របស់ប្រទេស។

ប្រធាននគរបាលលោក Lazar Scepanovic បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានី Podgorica ថា ខ្មាន់កាំភ្លើងមានឈ្មោះ Aco Martinovic អាយុ៤៥ឆ្នាំ ដំបូងឡើយបានបាញ់សម្លាប់មនុស្ស ០៤នាក់នៅភោជនីយដ្ឋាន០១ក្នុងទីប្រជុំជន Cetinje កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីមានជម្លោះ។ បន្ទាប់មកបានបាញ់សម្លាប់មនុស្ស ០៨នាក់ផ្សេងទៀត រួមទាំងកុមារ០២នាក់ និងប្អូនស្រីរបស់ខ្លួន ។

លោក Scepanovic បានបន្តថា “ជនរងគ្រោះទាំងអស់គឺជាឪពុកធម៌ មិត្តភក្តិ … ខ្មាន់កាំភ្លើងបានសម្លាប់ប្អូនស្រីខ្លួន ដែលមានទំនាក់ទំនងល្អ និងបានចំណាយពេលថ្ងៃចូលឆ្នាំសកលជាមួយ”។

លោកបន្ថែមថា ដំបូងឡើយនគរបាលទទួលបានព័ត៌មានមិនពិតអំពីទីតាំងនៃការបាញ់ប្រហារលើកដំបូង និងបានទៅកន្លែងដែលមានចម្ងាយ ០៣គីឡូម៉ែត្រ ពីទីកើតហេតុ។

នោះជាការបាញ់ប្រហារលើកទី០២ក្នុងរយៈពេលតិចជាង០៣ឆ្នាំនៅក្នុងទីប្រជុំជនតែ០១ ដែលមានចម្ងាយ ៣៨km ភាគខាងលិចរដ្ឋធានី Podgorica។ កាលពីខែសីហា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន ១០នាក់ រួមទាំងកុមារ០២នាក់ មុនពេលខ្មាន់កាំភ្លើងនោះត្រូវបានបាញ់សម្លាប់។