General Commissariat of National Police
.

តៃវ៉ាន់រាយការណ៍ពីការល្បាតត្រៀមប្រយុទ្ធដំបូងរបស់ចិនក្នុងឆ្នាំថ្មី

Loading

(Reuters) – នៅថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានអនុវត្ត “ការល្បាតត្រៀមប្រយុទ្ធ” ជាលើកដំបូងនៅជុំវិញកោះក្នុងឆ្នាំថ្មីនេះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានបង្ហាញឆន្ទៈម្តងទៀតក្នុងការពិភាក្សាជាមួយទីក្រុងប៉េកាំង។

ប្រទេសចិនបានបញ្ជូនយោធារបស់ខ្លួនហោះហើរទៅដែនអាកាស និងដែនទឹកក្បែរកោះនេះ ស្ទើរតែរៀងរាល់ថ្ងៃ និងបានធ្វើសកម្មភាពដែលតៃវ៉ាន់ហៅថា “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា” ជាច្រើនដងក្នុង០១ខែ។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២២គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងអនុវត្ត “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា” ជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងនាវាចម្បាំងរបស់ចិន ដែលចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ក្រសួងបានបន្តថា យន្តហោះរបស់ចិនបានហោះក្នុងដែនអាកាសនៅភាគខាងជើង ខាងលិច និរតី និងកើតនៃកោះតៃវ៉ាន់ ហើយខ្លួនបានបញ្ជូនកងកម្លាំងតៃវ៉ាន់ឃ្លាំមើល។ ប៉ុន្តែក្រសួងការពារជាតិចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។