(Reuters) – នៅថ្ងៃសុក្រ អាជ្ញាធរកូរ៉េខាងត្បូងបានបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol ដោយសារការប្រកាសច្បាប់អាជ្ញាសឹក បន្ទាប់ពីអាជ្ញាធរបានគេចចេញពីហ្វូងបាតុករនៅខាងក្រៅគេហដ្ឋានរបស់លោក ក៏បានប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសន្តិសុខការពារលោក ដែលនៅខាងក្នុង។
អ្នកគាំទ្រលោក Yoon រាប់រយអ្នកបានប្រមូលផ្តុំគ្នានៅព្រឹកព្រលឹមក្បែរគេហដ្ឋានប្រធានាធិបតី ខណៈដែលពួកគេបានប្តេជ្ញាថា នឹងរារាំងការប៉ុនប៉ងទាំងឡាយណាដើម្បីចាប់ខ្លួនលោក Yoon ។
មន្ត្រីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំក្រុមអ្នកស៊ើបអង្កេតរួមគ្នាទៅលើការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីថ្ងៃទី០៣ ខែធ្នូ បានទៅដល់របងគេហដ្ឋានប្រធានាធិបតីក្រោយម៉ោង៧ ព្រឹក និងបានដើរចូល។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ពេលចូលទៅក្នុងបរិវេណគេហដ្ឋាន មន្ត្រីCIO និងនគរបាលអមដំណើរបានប្រឈមមុខជាមួយបុគ្គលិកសេវាសន្តិសុខប្រធានាធិបតី (PSS) និងកងទ័ពយោធាដែលឈរនៅលំដាប់ទី០២សម្រាប់ការពារប្រធានាធិបតី។ ហើយក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កងទ័ពទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ PSS។