កំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម បន្ទាប់ពីបានបើកឆាកប្រយុទ្ធគ្នា ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវឃាត់ខ្លួន។ ប្រតិបត្តិការបានធ្វើកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២នឹង៤៥នាទី នៅចំណុចផ្លូវចូលភូមិអូរលើ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាសរុប ០៩នាក់៖
ក្រុមទី១ (អ្នកបង្កហេតុមុន) មានគ្នាប្រមាណ ៨នាក់ គេចខ្លួន ២នាក់
១.ឈ្មោះ ឆាយ ណេត ភេទប្រុស អាយុ១៩ឆ្នាំ ភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ របួសថ្ងាសខាងស្តាំ ក្បាល និងខ្នង (ឃាត់ខ្លួន)
២.ឈ្មោះ ហូរ ហាក់ ហៅទាញ ភេទប្រុស អាយុ១៩ ឆ្នាំ ភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ (ឃាត់ខ្លួន)
៣.ឈ្មោះ ជី វួចលាង ហៅ តឿ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ រងរបួសខ្នងក្រោយ (ឃាត់ខ្លួន)
៤.ឈ្មោះ ផាត រតនៈ ហៅឈីត ភេទប្រុស អាយុ៣០ឆ្នាំ ភូមិស្តៅឯម ស្រុកសាមគ្គីមុនី្នជ័យ (ឃាត់ខ្លួន)
៥.ឈ្មោះ ធឿន រដ្ឋា ហៅ ជ្រូក ភេទប្រុស អាយុ ១៤ឆ្នាំ ភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ(ឃាត់ខ្លួន)
៦.ឈ្មោះ ណ វិ ស ភេទប្រុស អាយុ ២២ឆ្នាំ ភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ
៧.ឈ្មោះ ឃ ក.រ ហៅកាញ់ ភេទប្រុស អាយុ ២២ឆ្នាំ (គេចខ្លួន)
៨.ឈ្មោះ ផ ចិ ត ហៅប៉យ ភេទប្រុស អាយុ១៥ ឆ្នាំ(គេចខ្លួន)
ក្រុមទី២ មានគ្នា ៤នាក់
១.ឈ្មោះ សុខ ដួង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអំពិលផ្អែម
ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ -រងរបួសចង្កេះ (ឃាត់ខ្លួន)។
២.ឈ្មោះ គ្រន វីរៈ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង រងរបួសចង្ការ និងកញ្ចឹងក (ឃាត់ខ្លួន)
៣.ឈ្មោះ អឿង សុគន្ធសម្បត្តិនីសា ភេទប្រុស អាយុ ២០ឆ្នាំ ភូមិ អំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ រងរបួសដៃ និងជើង(ឃាត់ខ្លួន) ។
៤.ឈ្មោះ គ្រន សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ភូមិអូរលើ ឃុំព្នាយ ស្រុកសំរោងទង រងរបួសដៃ ខ្នង នឹង គុម្ពត្រជៀកខាងឆ្វេង សម្រាកព្យាបាលនៅមន្ទីពេទ្យ KS កំពង់ស្ពឺ (បន្ដនីតិវិធី)។
យោងតាមចម្លើយឈ្មោះ ហូរ ហាក់ (ឃាត់ខ្លូន) មុនពេលកើតហេតុក្រុមរបស់ខ្លួនបានជិះម៉ូតូមកផឹកស៊ីនៅផ្ទះមួយ ក៏ឃើញក្រុមទី២ ជិះពីមុខ ហើយយកជើងអូសដី បន្ទាប់មកបានដេញគប់ក្រុមទី២ ដល់ផ្ទះចិន ក្រុមទីពីរបានដេញគប់វិញរហូតដល់ផ្ទះអុំង៉ែត រួចបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមកតែម្ដង។
សមត្ថកិច្ចបានធ្វើការ ដកហូតវត្ថុតាង ម៉ូតូ៣ គ្រឿង និងដុំថ្ម៧ដុំ ។
បច្ចុប្បន្នមុខសញ្ញាក្មេងទំនើងទាំង០៩ និងកំពុងតែព្យាបាល០១នាក់ត្រូវបានកំលាំងជំនាញកសាងសំណុំរឿង ចំណាត់ការនីតិវិធីបន្ដ និងបន្ដស្រាវជ្រាវឃាត់មុខសញ្ញាគេចខ្លួនបន្ដ៕