General Commissariat of National Police
.

ឧត្តមសេនីយ៍ឯក លឹម តុងហួត : កុមារា កុមារី ជាង១០០០នាក់ លើដីកោះ ទទួលបានកាបូប និងសម្ភារៈសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC

Loading

ខេត្តកំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកបានចូលរួមចែកអំណោយជាសម្ភារសិក្សា និងនំ ដែលជាការរៀបចំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ជូនដល់កុមារា កុមារី សាលាបឋមសិក្សាចំនួន៨ លើដីកោះ តាមដងទន្លេ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីគឺតែងតែបានចូលរួមការងារមនុស្សធម៌រួមចំណែកជួយសង្គម មានជា អាទិ៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ល។ ក៏ដូចជាការងារមនុស្សធម៌ចែករំលែកក្តីស្រឡាញ់លើកកម្ពស់ការសិក្សាដល់កុមារា កុមារីនៅសាលាបឋមសិក្សានាខេត្តភាគឥសាននៃប្រទេសកម្ពុជាក៏ដូចជាសាលានៅលើដីកោះនៃខេត្តកំពង់ឆ្នាំងនាពេលនេះ ហើយលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីក៏ដូចជាមាតាបិតារបស់សិស្សដែលបានសហការដើម្បីបានរួមគ្នាក្នុងការងារមនុស្សធម៌នាពេលនេះនិងសូមឱ្យកុមារា កុមារី ទាំងអស់ខិតខំរៀនសូត្រដោយមិនបោះបង់ការរៀនសូត្រដើម្បីមានអនាគតល្អទៅថ្ងៃអនាគត។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានបង្ហាញនូវអារម្មណ៍រីករាយនូវសកម្មភាពមនុស្សធម៌ដែលកើតចេញពីការបរិច្ចាករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីហើយសកម្មភាពនេះគឺបានផ្សារភ្ជាប់នូវក្តីស្រឡាញ់ ស្និទ្ធស្នាលរវាងអាជ្ញាធរ គណៈគ្រប់គ្រងសាលា មាតាបិតានិង LOLC ទៅដល់កុមារា កុមារីទាំងអស់គ្នា ហើយពួកគាត់នឹងខិតខំរៀនសូត្រពេលដែលឃើញគ្រប់សមាសភាពទាំងអស់នៅក្នុងសង្គមយកចិត្តទុកដាក់ជាមួយពួកគាត់ “ស្នាមញញឹមនិងភាពរីករាយរបស់កុមារគឺជាភាពរីករាយនិងក្តីសង្ឃឹមរបស់ពួកយើង”។

លោកក៏បានបន្ថែមថាសកម្មភាពមនុស្សធម៌នេះគឺទទួលបានការសាទរពីមាតាបិតា លោកគ្រូ អ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងសាលាពិសេសគឺភាពស្នាមញញឹមនិងភាពរីករាយរបស់កុមារជាង១០០០នាក់ក្រោយទទួលបាននូវកាបូបម្នាក់១ សៀវភៅ១០ក្បាល នំបុ័ង១ និងនំកញ្ចប់ចំនួន៣កញ្ចប់៕