ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០:៣០នាទីព្រឹក កម្លាំងបុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបបានករណីក្មេង បង្កភាពអនាធិបតេយ្យក្នុងថ្នាក់រៀន (បង្កជម្លោះក្នុងសាលា) ០១លើក នៅចំណុចសាលាអនុវិទ្យាល័យម្រះព្រៅ ស្ថិតនៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ សមត្ថកិច្ចបាននាំមនុស្សចំនួន ០៥នាក់៖
១-ឈ្មោះ រ៉េត រីនភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ២-ឈ្មោះ រស់ ចន្នី ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ៣-ឈ្មោះ ទិត ចន្ថា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ៤-ឈ្មោះ ហួត លីយាន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៥-ឈ្មោះ ម៉េង សៀវហេង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិជ្រៃជើង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៥នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដេីម្បីអប់រំបន្ត៕