ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់/ក្រុងកំពង់ចាម ដែលសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណជាង៩០ភាគរយ ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ខាងមុខ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៏បានបន្ដអញ្ជើញចុះពិនិត្យការសាងសង់អាគាររដ្ឋបាលថ្មីមួយខ្នង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលសម្រេចបាន៩៥ភាគរយ ហើយគ្រោងនឹងរៀបចំការដាក់សម្ពោធឲ្យប្រើប្រាស់ នាពេលខាងមុខនេះ ផងដែរ ៕