General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ

Loading

ខេត្តតាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ”អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងផ្តល់ជូននូវឯកសណ្ឋានដល់កីឡាករ” មានមតិសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់គ្រូបង្វឹក និងកីឡាករ ត្រូវតែខិតខំព្យាយាមហ្វឹកហាត់ សហការគ្នាលេងឲ្យបានល្អទទួលបានជ័យជំនះលើក្រុមផ្សេងៗទៀត ព្រមទាំងលើកស្ទួយលើវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើន និងជាពិសេសឲ្យយុវជនចូលរួម ដើម្បីជៀសឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើមផងដែរ៕