General Commissariat of National Police
.

ក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី

Loading

GAROWE, Somalia, Jan 1 (Reuters) – កាលពីថ្ងៃពុធ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland ភាគឦសាននៃប្រទេសសូម៉ាលីកាលពីថ្ងៃអង្គារ ដែលក្រុមនេះបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធចំនួន ១២នាក់ និងរថយន្តបង្កប់គ្រឿងផ្ទុះ០២គ្រឿង ដោយបន្ថែមថា បានសម្លាប់បុគ្គលិកយោធាប្រហែល ២២នាក់របស់កងកម្លាំងតំបន់ Puntland និងបង្ករបួសដល់រាប់សិបនាក់ផ្សេងទៀត។
ដោយឡែកអាជ្ញាធរសូម៉ាលីមិនអាចទាក់ទងភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខនៅក្នុងប្រទេសសូម៉ាលីបាននិយាយថា ពួកគេបានទប់ទបល់នឹងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតក្រុមរដ្ឋឥស្លាមនៅលើមូលដ្ឋានយោធាតំបន់ Puntland នេះបើយោងតាមការផ្សាយរបស់រដ្ឋាភិបាលក្នុងតំបន់ និងមន្ត្រីយោធាម្នាក់។
លោកអនុសេនីយ៍ត្រី Yusuf Mohamed បម្រើការងារនៅក្នុងកងកម្លាំងប្រឆាំងភេរវកម្មតំបន់ Puntland បានប្រាប់ សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០៩នាក់ត្រូវបានសម្លាប់ និងទាហានជាច្រើននាក់បានរងរបួសនៅជិតទីប្រជុំជន Dharjaale ក្នុងតំបន់ Bari។