ខេត្តឧត្ដរមានជ័យ ៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ដ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៥ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤ បានធ្វើការចេញល្បាតចល័តតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តងាយនឹងរងគ្រោះ ដើម្បីបង្រ្កាបទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕