ខេត្តកែប៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បន្តពង្រាយកម្លាំងនគរបាលខេត្ត ក្រុង ស្រុក តាមផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម តាមដងផ្លូវ តំបន់រមនីយដ្ឋានទេសចរណ៍ក្នុងខេត្ត និងក្នុងពិធីអុំទូកផ្កាចារសមុទ្រ អបអរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឆ្លងចូល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ដែលប្រារព្ធធ្វើនៅឆ្នេរអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងពិធីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប ក៏បានរៀបចំទូកអុំ ១គ្រឿង ដើម្បីចូលរួមប្រណាំងផងដែរ៕