BEIJING, Dec 31 (Reuters) – នៅថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ីនហួរ បានចុះផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិន និងរុស្ស៊ី តែងតែឈានទៅមុខ “ជាមួយគ្នា” នៅលើមាគាត្រឹមត្រូវ ប៉ុន្មានខែបន្ទាប់ពីប្រទេសទាំង០២ព្រមព្រៀង “ភាពជាដៃគូយុទ្ធសាស្ត្រ” លើបញ្ហាសំខាន់ៗ។
មេដឹកនាំទាំង០២បានព្រមព្រៀងគ្នាកាលពីខែឧសភា ស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាតៃវ៉ាន់ អ៊ុយក្រែន និង ជាគូប្រជែងរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីក៏បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងប៉េកាំង ដែលបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោក ស៊ី នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឆ្នាំ២០២៥។
នៅក្នុងការផ្លាស់ប្តូរការស្វាគមន៍ឆ្នាំថ្មីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន លោក ស៊ី បានកោតសរសើរចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមក និងការសម្របសម្រួលជា យុទ្ធសាស្រ្តរវាងប្រទេសទាំង០២ ហើយក៏បានបង្ហាញពីបំណងចង់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីនផងដែរ។
លោក ស៊ី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីក្នុងវិស័យផ្សេងៗនឹងបន្ត នាំទៅរកឱកាសអភិវឌ្ឍន៍ថ្មីៗ។