SEOUL, Dec 31 (Reuters) – នៅថ្ងៃអង្គារ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok បានអំពាវនាវឱ្យបង្កើនសុខដុមរមនា និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល នៅក្នុងការថ្លែងសុន្ទរកថាឆ្នាំថ្មី ចំពេលមានវិបត្តិនយោបាយដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹកដែលមានរយៈពេលខ្លីរបស់ប្រធានាធិបតីលោក Yoon Suk Yeol។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ លោក Choi បានលើក ដោយលើកឡើង ពីការផ្លាស់ប្តូរជុំវិញពាណិជ្ជកម្មសកល ការទូត និងសន្តិសុខ ក៏ដូចជាភាពមិនច្បាស់លាស់ ខាងនយោបាយក្នុងស្រុកថា “សាធារណរដ្ឋកូរ៉េកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក” ។
លោក Choi បានបន្តថា “រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដំណើរការកិច្ចការរដ្ឋ ប្រកបដោយស្ថិរភាពលើគ្រប់វិស័យទាំង ការពារជាតិ ការទូត សេដ្ឋកិច្ច និងសង្គម ដើម្បីឲ្យប្រជាជនមានអារម្មណ៍ស្រាកស្រាន្ត”។