General Commissariat of National Police
.

សមត្ថកិច្ចបង្ក្រាបក្មេងជិះបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យ០៨នាក់ នៅស្រុកសង្កែ

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី នៅចំណុចស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែប្រទះម៉ូតូ កំពុងជិះបង្ហោះម៉ូតូ ចំនួន០៤គ្រឿង ជិះដោយក្មេងចំនួន ០៨នាក់ ៖
០១-ឈ្មោះ មាន រតនា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
០២-ឈ្មោះ ធឿន ថេរ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៣-ឈ្មោះ ខុន ហឿម ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៤-ឈ្មោះ ឈឺ វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៥-ឈ្មោះ ផល ចន្ទសុផានិត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
០៦-ឈ្មោះ ឌឺ សុវណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកម្មក សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
០៧-ឈ្មោះ វណ្ណ គឹមហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកម្មក សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
០៨-ឈ្មោះ រឿន ប៊ិនជឺមិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកម្មក សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានធ្វេីការនាំខ្លួនក្មេងខាងលេី មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៨នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕