SEOUL, Dec 30 (Reuters) – នៅថ្ងៃចន្ទនេះ មន្ត្រីម្នាក់បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានស្នើសុំដីកាចាប់ខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានផ្អាកបណ្តោះអាសន្ន ជុំវិញការ ប្រកាសច្បាប់អាជ្ញាសឹកដែលមានរយៈពេលខ្លីក្នុងខែនេះ ហើយក៏ជាលើកទី០១ ដែលប្រធានាធិបតីកំពុង កាន់អំណាចប្រឈមមុខនឹងការស្នើសុំបែបនេះ។
លោក Yoon បានខកខានឆ្លើយតបទៅនឹងការកោះហៅសាកសួរដោយនគរបាល និងការិយាល័យស៊ើប អង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ដែលកំពុងធ្វើការស៊ើបអង្កេតរួមគ្នាថាតើការប្រកាសច្បាប់អាជ្ញា សឹកកាលពីថ្ងៃទី០៣ ខែធ្នូ ជាការបះបោរដែរឬទេ។
នគរបាលបានព្យាយាម ប៉ុន្តែមិនបានជោគជ័យក្នុងការចូលឆ្មក់ខុទ្ទកាល័យប្រធានាធិបតី ដែលជាផ្នែក០១ នៃការស៊ើបអង្កេត។
តុលាការក្រុងសេអ៊ូលនឹងសម្រេចថាត្រូវចេញដីកាចាប់ខ្លួនតាមសំណើនេះឬយ៉ាងណា។