General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានរៀបចំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដាក់ពង្រាយតាមគោលដៅសហការការពាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព ក្នុងពិធីបង្ហើរខ្លែងខ្មែរ អបអរព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំថ្មី ២០២៥

Loading

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តតាមផែនការលេខ០៤៧ ផ.ក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានរៀបចំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដាក់ពង្រាយតាមគោលដៅសហការការពាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពតាមដងផ្លូវ តំបន់រមនីយដ្ឋានទេសចរណ៍ ទូទាំងខេត្ត និងក្នុងពិធីបង្ហើរខ្លែងខ្មែរ ដើម្បីអបអរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឆ្លងចូល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ប្រារព្ធធ្វើនៅឆ្នេរ ២.៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប ខេត្តកែប៕