General Commissariat of National Police
.

លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្រ្ដីនគរបាលជាតិ​ ចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ចំនួន០២រូប ដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាល​

Loading

រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្រ្ដីនគរបាលជាតិ​ ចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ចំនួន០២រូបដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាល​ គឺលោកអនុសេនីយ៍ឯក​ ឈាន​ សារិទ្ធ​ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២​ ជំងឺមហារីកឆ្អឹង(កាត់ជេីង)​ និងលោកអនុសេនីយ៍ឯក​ កូវ​ ប៊ុនឈឿន​ មន្រ្ដីផ្នែកនគរបាលយុត្ដិធម៍​ ជំងឺលេីសឈាម។
ក្នុងឱកាសនោះដែរ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភក្នុងមួយនាក់​ ថវិកាចំនួន​៣០០,០០០រៀល​ និងសំភារៈបរិភោគមួយចំនួន​ដូចជា​ អង្ករ​ ត្រីខ​ មី​ ទឹកផ្លែឈេី​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ ទឹកសុទ្ធ​ ផងដែរ៕