ស្វាយរៀង៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោ០៧ និង១៥នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះមកផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែនស្វាយជ្រំ ស្ថិតនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ បានធ្វើការផ្សព្វផ្សាយស្តីអំពី: ១.ពីបញ្ហា និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ២.បញ្ហាក្មេងទំនើង។ ៣.ច្បាប់ចរាចរណ៍។ គណៈអធិបតីរួមមាន លោកវរសនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ លោក ហាំ សុខា នាយកវិទ្យាល័យហ៊ុនសែនស្វាយជ្រំ។
ដោយមានការចូលរួមពី លោកវរសេនីយ៍ត្រី មិ ថន នាយផ្នែកព្រហ្មទណ្ឌ, លោកវរសេនីយ៍ត្រី អ៊ុង រក្សានាយផ្នែកអន្តោប្រវេសន៍, លោកវរសេនីយ៍ត្រី សុខ ត្រេន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងលោកនាយរងប៉ុស្តិ៍ មន្ត្រីប៉ុស្តិ៍ ។ សរុបវត្តមាន សម្រាប់អ្នកចូលរួម ចំនួន១៩២៥នាក់ ស្រីចំនួន១០២១នាក់ មន្ត្រីរាជការចំនួន១៧នាក់ ស្រីចំនួន០១នាក់៕