បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានគណៈ កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ អ៊ុយ អ៊ូ ស្នងការរង ជំនួយការដឹកនាំ ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្ត ជាប្រធានគណៈ កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ អ៊ិត ម៉ុល នាយរងការិយាល័យបុគ្គលិក បានដឹកនាំកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន(៦លានរៀល)ប្រគល់ជូនក្រុមគ្រួ សារ សពលោកព្រិន្ទបាលទោព្រហ្ម ស៊ីដែន អត្តលេខ ៩៩៣៣០ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលមរណភាព ដោយខ្យល់គរ ។ សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានសពនៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ថ្លែងនាឱកាសនោះ លោកវរសេនីយ៍ទោ អ៊ុយ អ៊ូ បានពាំនាំការចូលរួមមរណទុក្ខនិងចូលរួមសោកស្តាយជាមួយ ក្រុមគ្រួសារនៃសពពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ។មួយវិញទៀត ស្នងការដ្ឋាននគរបាលខេត្តនិយាយជារួមនិងនិយាយដោយឡែក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបាត់បង់ មន្ត្រី១រូបដែលធ្លាប់បំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកវរសេនីយ៍ទោ ស្នងការរង បានបញ្ជាក់ថា៖ ថវិកាចំនួន៦.០០០.០០០រៀល(៦លានរៀល)នេះ គឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមកដល់មន្ត្រីនគរបាលជាសមាជិក សមាជិកា ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន ដែលមានទុក្ខធុរៈក្នុងគ្រួសារ ក្នងនោះមន្ត្រីនគរបាលជាសមាជិក របស់សមាគមមិត្តនគរបាលជាតិកម្ពុជាមរណភាពទទួលបានថវិកាចំនួន៦.០០០.០០០រៀល(៦លានរៀល) ស្វាមីឬភរិយា របស់សមាជិក មរណភាពទទួលបានចំនួន២.០០០.០០០រៀល(២លានរៀល)ផងដែរ ៕