General Commissariat of National Police
.

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកកាំភ្លើងកែច្នៃបាញ់មកលើរថយន្ត បណ្តាលឱ្យបែកកញ្ចក់រថយន្ដ និងរងរបួសស្រាល នៅស្រុកចំការលើ

Loading

កំពង់ចាម៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង១២:២០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកកាំភ្លើងកែច្នៃបាញ់មកលើរថយន្ត បណ្តាលឱ្យបែកកញ្ចក់រថយន្ដ និងរងរបួសស្រាល នៅស្រុកចំការលើ។

បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី ថាមានសកម្មភាព ជនមិនស្គាល់អត្ដសញ្ញាណ យកកាំភ្លើងកែច្នៃបាញ់មកលើរថយន្តបណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅចំណុផ្លូវបេតុង ខាងត្បូងវត្តពព្រេង ស្ថិតក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាចំនួន០២នាក់ នៅវេលាម៉ោង១២:២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបាននាំយកមកសាកសួរបំភ្លឺ ហើយជនសង្ស័យ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកកាំភ្លើងកែច្នៃ (បាញ់គ្រាប់កង់) បាញ់ទៅលើរថយន្ដ នៅចំណុចខាងលើ ពិតប្រាកដមែន ។

ដោយមានការឯកភាពពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយេីង បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលេីបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចង់ក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលដំបូង ខេត្តកំពង់ចាម ៕