ភ្នំពេញ៖ នៅថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយ អំពីគោលនយោបាយ – ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ៖
១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ។
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង។
៥-ដោះស្រាយវិវាទ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
ជា ពិសេសការងារ ទប់ស្កាត់ បង្ក្រាបក្មេងទំនើងផលប៉ះពាល់ នៃការប្រើ ប្រាស់គ្រឿងញៀន និង ច្បាប់ចរាចរណ៍ ផ្លូវគោក ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ១៥៤នាក់ ស្រី ៦៧ នាក់ ក្នុងនោះ សង្កាត់ព្រៃវែងចំនួន ៨៤នាក់ស្រី ២៤នាក់ នៅអនុវិទ្យាល័យសម្ដេចហ៊ុនសែនព្រៃវែង។ សង្កាត់គងនយចំនួន ៧០ នាក់ ស្រី ៤៣ នាក់ នៅភូមិគងនយ៕