General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៨ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ២៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០៦គ្រឿង, រថយន្តធំ ១៧គ្រឿង, រថយន្តតូច ២២៨គ្រឿង និងម៉ូតូ ២៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៥គ្រឿង, រថយន្តធំ ៧ គ្រឿង, រថយន្តតូច ១២៧គ្រឿង និងម៉ូតូ ១៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៨ ថ្ងៃ ពីថ្ងៃទី១-២៨ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១២,៤១៧គ្រឿង, រថយន្តធំ ២០២គ្រឿង, រថយន្តតូច ៤,៤១៦គ្រឿង, ម៉ូតូ ៧,៧៩៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៣៨៥គ្រឿង, រថយន្តធំ ១២៨គ្រឿង, រថយន្តតូច ៣,០១៣គ្រឿង និងម៉ូតូ ៦,២៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕