ភ្នំពេញ៖ យ៉ាងហោចណាស់យានយន្តចំនួន០៩គ្រឿង ក្នុងចំណោមយានយន្តចំនួន៦០គ្រឿង ដែលបានឆ្លង កាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌមានជ័យរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឲ្យដឹងថា៖ ដោយអនុវត្តតាមបទ បញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ដោយឡែកអធិការដ្ឋាននគរបាលខណ្ឌនមានជ័យបានសហការជាមួយកម្លាំងនគរបាលការិយា ល័យជំនាញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ បន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកត្រួតពិនិត្យជាតិស្រវឹងនៅវេលាម៉ោង២៣ និង ០០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចលើបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលមានកម្លាំងចូលរួមសរុបចំនួន៤០នាក់(ស្រី៣នាក់) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កៅ កែវចក្ខុរ៉ា និងលោកឧត្តម សេនីយ៍ត្រី សែម រតនា ជាស្នងការរង និងលោកវរសេ នីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ។
របាយការណ៍បញ្ជាក់បន្ថែមថា៖ លទ្ធផលនៃកិច្ចសហ ប្រតិបត្តិការយានយន្តឆ្លងកាត់គោលដៅមានចំនួន ៦០គ្រឿង ក្នុងនោះយានយន្តល្មើសជាតិស្រវឹង០៩ គ្រឿង(រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០៨ គ្រឿង) ជាតិអាកុលកម្រិត០.២៥ដល់០.៣៩ mg/L សរុបមានចំនួន០៣នាក់ អ្នកបើកបរម៉ូតូ០២នាក់ និងអ្នកបើកបររថយន្ត០១នាក់ និងកម្រិត០.៤០mg/Lឡើងទៅមានឡើង០៨នាក់ អ្នកបើកបរម៉ូតូ០៨នាក់ (បង់ផាកពិន័យរួចរាល់នៅគោលដៅ) និងអ្នកបើកបរ រថយន្តគ្មាន។
របាយការណ៍ខណ្ឌមានជ័យក៏បានបញ្ជាក់បន្ថែមឲ្យ ដឹងទៀតថា៖ វិធានការអប់រំអ្នកបើកបរមានចំនួន២០ នាក់ (រថយន្ត ៥គ្រឿង និងម៉ូតូចំនួន១៥គ្រឿង) និងអ្នកបើកបរមានជាតិអាល់កុលក្រោម០.២៥mg/L មានចំនួន១០នាក់(អ្នកបើកបររថយន្តចំនួន០៥នាក់ និងបើកបរម៉ូតូចំនួន០៥នាក់) និងអ្នកមិនពាក់មួកសុវត្ថិភាពចំនួន១០នាក់។ ផាក់ពិន័យចំនួន០៣គ្រឿង និងទាន់ផាកពិន័យ០៦គ្រឿង បានរក្សាទុកយានយន្តនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
ជាមួយគ្នានេះផងដែរលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យក៏បានធ្វើការអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងក្រុមសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាច រណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោល ដៅប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕