General Commissariat of National Police
.

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកត្បូងឃ្មុំ

Loading

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និង លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុស្តិ៍នគរបាលរដ្ឋបាលគរ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកអធិការ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគរ រួមនិងសប្បុរសជននានា ដោយបានចំណាយទឹកប្រាក់សរុបចំនួន ៦០,០០០,០០០ រៀល ។ កម្មវិធីសម្ពោធខាងលើ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង  លោកអធិការ អធិការរង នគរបាលស្រុកត្បូងឃ្មុំ  នាយ-នាយរងផ្នែកជំនាញ  លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុកត្បូងឃ្មុំ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំគរ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ មួយចំនួនផងដែរ។
អគារធ្វើការប៉ុស្តិ៍នគបាលរដ្ឋបាល មានទំហំ ០៩ម៉ែត្រ គុណ ០៧ម៉ែត្រ (០៤បន្ទប់)  បន្ទប់ទឹកចំនួន ០១បន្ទប់ និងបានចាក់ដីក្នុងបរិវេណប៉ុស្តិ៍ ក្លោងទ្វារប៉ុស្តិ៍ផងដែរ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តមអធិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងបងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ជាថវិកា និង សម្ភារៈ កសាងប៉ុស្តិ៍រដ្ឋបាលខាងលើ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់លោកអធិការ លោកនាយប៉ុស្តិ៍រដ្ឋបាល បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាកម្មសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង គ្រឿងញៀន អគ្គិភ័យ ឲ្យបានកាន់តែល្អប្រសើរ ។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅចំនួន ៧ចំណុចធំៗ ដើម្បីឲ្យមន្ត្រីនគរបាលចំណុះ អធិការនគរបាលស្រុកត្បូងឃ្មុំ ពិសេសលោកនាយប៉ុស្តិ៍រដ្ឋបាល ដែលចូលរួម តក់ត្រាយកទៅអនុវត្ត ដើម្បីឲ្យតំបន់ភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ទទួលបានសុខសុវត្ថិភាពកាន់តែល្អប្រសើរ និងបងប្អូនប្រជាពលរដ្ឋចូលរួមសហការកាន់តែច្រើនឡើងថែមទៀត ៕