General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ប្រកាសគាំទ្រទាំងស្រុង លើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម និងប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មានញុះញង់ ប៉ះពាល់ដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជកម្ម ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមន្ត្រីក្រោមឱវាទទាំងអស់ សូមប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV-DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា​ និងប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ ៕