ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោកឧត្តមសនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងផែនការងារ ប្រឆាំងគ្រឿងញៀនចំនួន ០៧ក្រុម ចូលរួមវេទិកាសាធារណៈ របស់ក្រុមប្រឹក្សាខេត្តបាត់ ដំបង សម្រាប់អាណត្តិទី៤ ឆ្នាំ២០២ ៤ ក្រោមប្រធានបទ (រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់) តាមបណ្តាលក្រុង-ស្រុក ចំនួន០៧ រួមមាន៖
១-ក្រុងបាត់ដំបង
២-ស្រុករតនមណ្ឌល
៣-ស្រុកបាណន់
៤-ស្រុកសង្កែ
៥-ស្រុកឯកភ្នំ
៦-ស្រុកថ្មគោល
៧-ស្រុកបវេល
ពិធីនេះប្រព្រឹត្តិទៅក្រោម អធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។
ក្នុងការចូលរួមមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត និងលោកអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មន្ត្រីរាជការ, លោកអធិការ លោក មេបញ្ជាការមូលដ្ឋានកង អាវុធហត្ថ, លោក-លោកស្រី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៤៣៦៨ ស្រី ១៧០២នាក់ ។
កិច្ចពិភាក្សាបានទទួលសំណួរដែលពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀនសរុបចំនួន ៨៥សំនួរ រីឯសំណូមពរសរុបមានចំនួន១០ និងលើកជាមតិយោបល់សរុបចំនួន០៥ ។
សម្រាប់គ្រប់សំណួរដែលសួរពី បងប្អូនប្រជាពលរដ្ឋគឺ វាគ្មិន ជាមន្ត្រីនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងឯកឧត្តមគណៈអធិបតីបានឆ្លើយតបគ្រប់សំណួរ, ដោយឡែក សំណូម និងមតិយោបល់ពី បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តមគណៈ អធិបតីបាន ទទួលយកគ្រប់សំណូមពរ និងមតិយោ បល់ ហើយបានសន្យាជួយដោះស្រាយជូននៅពេលខាងមុខ ។
នៅក្នុងវេទិកានេះក្រុមការងារបាន ចែកខិត្តប័ណ្ណ ផ្សព្វផ្សាយស្តីពីផលប៉ះពាល់គ្រឿងញៀន និងខិត្តប័ណ្ណ App NoDrug ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សបានចំនួន ៨២០សន្លឹក៕