តាកែវ៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី សៅ សារុន ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ដតាកែវ បានដឹកនាំប្រតិភូរអញ្ជើញចូលរួមពិធី “សម្ភោធអាគារ ស្នងការដ្ឋាននគរបាល ខេត្ដអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម” សម្ដែងការគួរសម និងអបអរសាទរ ជាមួយលោកស្នងការនគរបាលខេត្ដអានយ៉ាង ផងដែរ៕