ភ្នំពេញ៖ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌ៧មករា បានបន្តសហការចុះដាក់គោលដៅអនុ វត្តត្រួតពិនិត្យជាតិស្រវឹង ចំពោះអ្នកបើកបរយានយន្ត រកឃើញអ្នកល្មើសជាតិស្រវឹងចំនួន១២គ្រឿង។
យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទ បញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ដោយឡែកអធិការដ្ឋាននគរបាលខណ្ឌ ៧មករាបានសហការជាមួយ កម្លាំងនគរបាលការិយា ល័យជំនាញមកពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បន្តចុះដាក់គោលដៅរឹតបណ្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យចំពោះអ្នក បើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹង នៅវេលាម៉ោង២៣និង០០នាទីយប់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០ ២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២៥ នៅចំណុចមុខវិទ្យាល័យបាក់ទូក លើបណ្តោយផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានកម្លាំងចូលរួមសរុបចំនួន៥០ នាក់ កម្លាំងនគរបាលខណ្ឌ៧មករាចំនួន១៥នាក់ និងកងកម្លាំងមកពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញចំនួន៣៥នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ គល់ យី លោកឧត្តមសេនីយ៍ទោ តឹង សុធី ជាស្នងការរង និងលោកវរសេនីយ៍ឯក ជុន ប៊ុនណាន ជាអធិការនគរបាលខណ្ឌ៧មករា។
របាយការណ៍បញ្ជាក់បន្ថែមថា៖ លទ្ធផល នៃកិច្ចសហ ប្រតិបត្តិការយានយន្តឆ្លងកាត់គោលដៅមានចំនួន៧៥ គ្រឿង ម៉ូតូចំនួន៣៥គ្រឿង និងរថយន្តចំនួន៤០គ្រឿង ក្នុងនោះយានយន្តល្មើសជាតិស្រវឹង ១២គ្រឿង អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព០៥គ្រឿង ។ អ្នកបើកបរយានយន្តមានជាតិស្រវឹង ចំនួន០៧គ្រឿង រថយន្ត០៦គ្រឿង និងម៉ូតូ០១គ្រឿង ។ កម្រិតជាតិស្រវឹង០.២៥mg/L ០.៣៩mg/L មានចំនួន០៥គ្រឿង ក្នុងនោះរថយន្ត ០៣គ្រឿង និងម៉ូតូ០២គ្រឿង។
របាយការណ៍ខណ្ឌ៧មករា ក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖ យានយន្តចំនួន១២គ្រឿងត្រូវបានធ្វើការផាកពិន័យ នៅនឹងគោលដៅ និងបានធ្វើការណែនាំ ចំពោះអ្នកបើកបរចំនួន៧នាក់ផងដែរ។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើការកត់ សម្គាល់ឲ្យឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងគួរឲ្យបារម្មណ៍បំផុត។
លោកអធិការក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើស្រវឹងកុំបើកបរ និងចូលរួមសហការជាមួយក្រុមសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងនៅតាមបណ្តាគោលដៅ ប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕