ខេត្តកំពត ÷ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ និងចង្អុរបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត។
ផែនការអត្ថសញ្ញាណកម្ម
កម្លាំងជំនាញទាំងអធិការដ្ឋាន នគរបាលទាំង៩ ក្រុង/ស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល នៅតែបន្តចុះបំពេញបែបបទ ថតផ្តល់អត្ថសញ្ញាណសញ្ជាតិខែ្មរជូនប្រជាពលរដ្ឋទើបនិងគ្រប់អាយុ និងផុតសុពលភាពប្រើប្រាស់ ចែកអត្ថសញ្ញាណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋទូទាំងខេត្ត ។
ផែនការសណ្តាប់ធ្នាប់សារធារណៈ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងកម្លាំងចរាចរណ៍ទាំង០៩ ក្រុង/ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះជួយសម្រួលចរាចរណ៍ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឆ្លងចេញ-ចូលទៅសាលា ។