ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤
កម្លាំងផ្នែកសណ្តាប់ធ្នាប់, ផ្នែកគ្រឿងញៀន, ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកជលគិរី បានចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាប៉ះពាល់ផ្សេងៗមួយចំនួនទៀត ជូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យព្រះកោះខ្សាច់ ដោយបានសហការ ជាមួយក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ប៉ុស្តិ៍នគរបាលរដ្ឋបាលជលសារ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងមន្ត្រីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។
ដឹកនាំដោយ ÷
– លោកវរសេនីយ៍ទោ ម៉ី ដារ៉ា អធិការង ទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកជលគិរី
ព្រមទាំងមានការអអញ្ជើញចូលរួមពី:
-លោកគ្រូអ្នកគ្រូចំនួន ០៨នាក់ ស្រី ០១នាក់ នឹងសិស្សានុសិស្សចំនួន ២៧៥នាក់ ស្រី ១២៩នាក់ ព្រមទាំងបានចែកសៀវភៅអប់រំពីច្បាប់ចរាចរណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ ដែលស្ថិតនៅក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង៕