General Commissariat of National Police
.

ប្រតិបត្តិការមួយយប់កម្លាំងនគរបាលស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនើង០៣ក្រុម ផ្សេងគ្នាមានអាវុធកែច្នៃតាមខ្លួន

Loading

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលតាមបណ្ដាគោលដៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បានការសហការពីកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ល្បាតពួនស្ទាក់តាមផែនការប្រទាក់ក្រឡាក្នុងភូមិសាស្រ្ត ជាក់ស្ដែងរកឃើញ និងឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើង ចំនួន០៣ក្រុម៖

+ក្រុមទី០១ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងដាវកែច្នៃ០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកបសេដ្ឋ
១.ឈ្មោះ សួង សាន ភេទប្រុស អាយុ២១ឆ្នាំ
២.ឈ្មោះ និន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ
៣.ឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ២០ឆ្នាំ
គោលបំណងដាក់អាវុធតាមខ្លួនដើរមើលគេរាំនិងការពារខ្លួនពីសត្រូវ។

+ក្រុមទី០២ មានគ្នាចំនួន០២នាក់ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ
១.ឈ្មោះ សៀក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
២.ឈ្មោះ លន ណែម ភេទប្រុស អាយុ២១ឆ្នាំ
គោលបំណង ធ្លាប់មានជំលាល់ជាមួយភាគីក្មេងទំនើងដើរយប់ដូចគ្នាការពារខ្លួន(ត្រៀមប្រយុទ្ធ)

+ក្រុមទី០៣ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១ដើម ដាវកែច្នៃ០១ ឃាត់ខ្លួនលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
១.ឈ្មោះ វ៉ិត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
២.ឈ្មោះ ប៊ុន ដា ភេទប្រុស អាយុ១៨ឆ្នាំ
៣.ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ

លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាក្រុមក្មេងទំនើងទាំងបីក្រុមនេះសុទ្ធតែជាមុខសញ្ញាគ្រប់គ្រងរបស់មូលដ្ឋាននិងធ្លាប់មានសកម្មភាព ប៉ុន្ដែជាក់ស្ដែងយប់នេះគឺពួកគេអាចគ្មានឱកាសគេចឆ្លងដែនទៅប្រព្រឹត្ដបទល្មើសបាននោះទេ ដោយអនុវត្ដបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងការចង្អុលដឹកនាំផ្ទាល់ពី លោកស្នងការនគរបាលខេត្តកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានត្រៀមកម្លាំងអនុវត្ដតាមផែនការ២៤ម៉ោងលើ២៤ដោយបង្កើនការប្រមូលផ្ដុំព័ត៌មានប្រើប្រាស់វិធានការស្រាវជ្រាវស៊ើបបញ្ជាក់ករណីនីមួយៗ ធ្វើយ៉ាងណាមិនអោយក្រុមនេះអាចឈានទៅបង្កជាបក្ខពួកនិងការគំរាមកំហែងដល់សន្ដិសុខសុវត្ថិភាពសង្គមក្នុងមូលដ្ឋានស្រុកបសេដ្ឋបានឡើយ ពិសេសសហការជាមួយស្រុកជាប់ព្រំប្រទល់ផ្លាស់ប្ដូរព័ត៌មាននិងមុខសញ្ញា។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងបីក្រុមរួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងអនុវត្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕