ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងរុនតាឯកតេជោសែន លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុកដែលពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារធានាសន្តិសុខ សុវត្ថិភាព ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ នៅក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា ៕