General Commissariat of National Police
.

សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ អប់រំនិងធ្វើកិច្ចសន្យាចំពោះសិស្ស០៦នាក់ វាយគ្នានៅក្នុងវិទ្យាល័យទួលអំពិលបណ្តាលឲ្យសិស្ស០១នាក់រងរបួសស្រាល

Loading

រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមានករណីសិស្សវិទ្យាល័យទួលអំពិល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការវាយតប់គ្នានៅក្នុងសាលាហើយរូបភាពនេះបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើល។ សិស្សបង្កចំនួន០៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ឃាត់នាំមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ ។ បន្ទាប់ពីសមត្ថកិច្ចបានសួរនាំសិស្សបង្កទាំងនោះរួចហើយ សមត្ថកិច្ចក៏បានអញ្ជើញលោកនាយកសាលា លោកគ្រូអ្នកគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលសិស្សទាំងសងខាង ខណៈនោះអាណាព្យាបាលទាំងសងខាងក៏ដូចលោកគ្រូអ្នកគ្រូ ក៏បានសំណូមកពរសមត្ថកិច្ចឲ្យមានការសម្របសម្រួលគ្នាសុំមិនធ្វើការប្តឹងផ្តល់គ្នានោះទេដោយសុំឲ្យសមត្ថកិច្ចធ្វើការអប់រំពួកគេដោយសារការវាយគ្នានោះជារឿងទំនាស់យល់ច្រឡំគ្នា ហើយសិស្សរងគ្រោះទទួលរងរបួសស្រាល ពួកគេក៏បានទទួលស្គាល់កំហុស និងក៏មានការសុំទោសពីអាណាព្យាបាលសិស្សបង្កចំពោះអាណាព្យាបាលសិស្សរងគ្រោះ ហើយអាណាព្យាបាលមានការយោគយល់គ្នា ។ ដោយយោងការសំណូមពរខាងលើសមត្ថកិច្ចពិនិត្យឃើញពួកគេមិនមែនជាមុខសញ្ញាក្រុមក្មេងទំនើង។ លោកអធិការនគរបាលខណ្ឌដង្កោ ក៏បានសុំគោលការណ៍ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យមានការអប់រំនិងធ្វើកិច្ចសន្យាពួកគេទាំង០៦នាក់ដែលមានការធានាពីអាណាព្យាបាល ដើម្បីយកពួកគេយកទៅអប់រំបន្តហើយក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕