ខេត្តកែប ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ ដែលជាប្រធាន អនុប្រធានគោលដៅ ប្រធាន អនុប្រធានក្រុមគោលដៅ អធិការ អធិការរងនគរបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យគ្រិស្តម៉ាស (Christmas Day) និងអុំទូកផ្កាចារសមុទ្រ បង្ហើរក្លែង ប្រគុំតន្ត្រី អុជកាំជ្រួច បង្ហោះគោម អបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៤ ឆ្លងចូលឆ្នាំ ២០២៥ រយៈពេល៣ថ្ងៃ (២៩-៣១ ខែធ្នូ ឆ្នាំ២០២៤) នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តកែប។