រាជធានីភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួម ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ វាយតម្លៃលទ្ធផលការងារកំណែទម្រង់ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងលើកទិសដៅផែនការកម្មវិធីសកម្មភាពការងាររបស់កងរាជអាវុធហត្ថឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។