General Commissariat of National Police
.

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០២គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកសង្កែ

Loading

បាត់ដំបង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្រុកសង្កែ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញចំនួន ០២គ្រាប់ គ្រាប់ក្បាល 60mm ផលិតនៅប្រទេសចិន ០១គ្រាប់ និងគ្រាប់ក្បាល 82mm ផលិតនៅប្រទេសសូវៀត ០១គ្រាប់ ។ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសង្កែ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕