General Commissariat of National Police
.

ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាព

Loading

កំពង់ស្ពឺ ៖ រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមាន អសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ និងបញ្ជាក់អំពីជំហរដូចខាងក្រោម៖

*១៖ ប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាពស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។

*២៖ ប្តេជ្ញាការពារ និងថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់អំពើញុះញង់ទាំងឡាយណា ក្នុងចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ដោយហ៊ានធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់ បង្ក្រាប រាល់អំពើក្បត់ជាតិទាំងនោះ ដោយគ្មានការលើកលែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

*៣៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ខិតខំពង្រឹងប្រសិទ្ធភាពក្នុងការបញ្ហាដឹកនាំដល់កងកម្លាំង នគរបាលគ្រប់លំដាប់ថ្នាក់ អធិការដ្ឋាននគរបាល ស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ សំដៅម្ចាស់ការគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងវិន័យ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាស់សកម្មភាពទាំងឡាយ ដែលបង្កឡើងដោយក្រុមប្រឆាំងជ្រុលនិយម៕