រាជធានីភ្នំពេញ ៖ ដោយបានអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាបក្មេងស្ទាវដែលបានកែច្នៃស៊ីម៉ាំងបំពង់សំឡេង ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលសមាសភាពទាំងអស់នេះបានធ្វើសកម្មភាពជិះនៅលើផ្លូវព្រះនរោត្តម និងតាមបណ្តាលផ្លូវផ្សេងៗទៀតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។
ជាលទ្ធផល បង្រ្កាបបានម៉ូតូស៊ីម៉ាំងប្រែន (ចំនួន០៤គ្រឿង) យកមករក្សាទុក និងបានអញ្ជើញឪពុកម្តាយអាណាព្យាបាលមកធានា ដោយឱ្យសាម៉ីខ្លួន យកស៊ីម៉ាំងដើម(មកប្តូរ) បានធ្វើការអប់រំ ធ្វើការកិច្ចសន្យា និងបានប្រគល់ម៉ូតូខាងលើឱ្យសាម៉ីខ្លួនយកទៅប្រើប្រាស់វិញ។
ទិសដៅបន្ត អធិការដ្ឋានបានកំពុងជំរុញការខិតខំ និងបង្ការទប់ស្កាតក្មេងទំនើង ក៏ដូចជាបន្តបង្រ្កាបម៉ូតូស៊ីម៉ាំងប្រែនជាប់ជាប្រចាំ៕