General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំ ណែនាំស្ដីពីការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤

Loading

មណ្ឌលគិរី៖ នៅរសៀល ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្ត បើកកិច្ចប្រជុំណែនាំស្ដីពីការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួម ពីប្រតិភូមកពីក្រសួងមហាផ្ទៃ លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកបានមានប្រសាសន៍ចង្អុល បង្ហាញបន្ថែមជុំវិញទិសដៅ នៃការអនុវត្តន៍ទៅលើ បេក្ខជនបេក្ខនារី ដែលនិងត្រូវប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ។ ចំពោះអនុគណកម្មការកណ្ដាលត្រូវរៀបចំ ប្រជុំឬរៀបចំផែនការជាក់លាក់ ត្រៀមបម្រុងទុកមុនឱ្យហើយមុនការប្រឡងមកដល់ ។ សូមឱ្យកម្លាំងនគរបាលសន្តិសុខ ពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ឱ្យបានល្អិតល្អន់ ដើម្បីការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពួកគាត់ ។ ផ្ទៀងផ្ទាត់បន្ទប់និងហិបក្រដាស់ប្រឡង ឱ្យបានត្រឹមត្រូវគ្រប់ចំនួន រួចរាល់មុនថ្ងៃប្រឡងមកដល់៕