ខេត្តត្បូឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង១៥នាទី
លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រជុំជួរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ ផែន តាម ជំនាញ ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានមានប្រសាសន៍ណែនាំស្ដីអំពី ការស្លៀកពាក់ឯកសណ្ឋាននិងពាក់ស្លាកសញ្ញានីមួយៗឲ្យបានត្រឹមត្រូវ របស់មន្ត្រីនគរបាលជាតិ ការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ពង្រឹងបញ្ជីវត្តមាន និងជាពិសេសត្រូវខិតខំប្រឹងប្រែង បំពេញការងារក្នុងអង្គភាព និង បម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ៕