General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ស្នងការ​នគរបាល​ខេត្ត​ គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ សព​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

Loading

​ខេត្តកំពង់ធំ​ ៖​ ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ស្នងការ​នគរបាល​ខេត្ត​ ​ ដឹកនាំ​កងកម្លាំង​គោរព​វិញ្ញាណក្ខន្ធ​ ​ សព​លោក​អនុសេនីយ៍ឯក​ ឈួ​ន​ រ៉ា​ឌី​ មន្ត្រី​នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ចុង​ដូង​ នៃ​អធិដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ បាន​ទទួលមរណភាព​ នា​វេលា​ម៉ោង​ ១៩​ និង​ ០០​ នាទី​ កាលពី​ថ្ងៃ​ទី​ ១០​ខែ​.​ឆ្នាំ​.​ដដែល​ ក្នុង​ជន្មាយុ​ ៥៥​ឆ្នាំ​ ដោយសារ​រោគាពាធ​ ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ទំនៀមទំលាប់​ ស្ថិត​នៅ​គេហដ្ឋាន​ ក្នុងភូមិ​ ទួល​ដំណាក់​ ​ឃុំ​ ​ចុង​ដូង​ ស្រុក​ បារាយណ៍​ ​ខេត្តកំពង់ធំ​ ​ ។​

​ថ្លែង​ក្នុង​ពិធី​ លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​ពាំនាំ​ប្រសាសន៍​ ផ្ដាំផ្ញើ​ ឯកឧត្តម​ អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ នួន​ ផា​រ័​ត្ន​ អភិបាលខេត្ត​កំពង់ធំ​ ចូលរួម​រំលែក​ជាមួយ​ក្រុម​គ្រួសារ​សព​ និង​មានការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​បំផុត​ ចំពោះ​ការ​បាត់បង់​មន្ត្រី​នគរបាល​ ម្នាក់​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ​ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ហើយ​ត្រូវជា​មេ​គ្រួសារ​ ស្វាមី​ ឪពុក​ ជីតា​ ​ ដែល​អ្នកផង​ទាំងពួង​ គោរព​ស្រឡាញ់​ ។​

​លោកស្នងការ​ បាន​ថ្លែង​ទាំង​ក្ដី​ក្តុកក្តួល​ក្រៀមក្រំ​ បាន​លើក​ឡើង​ អំពី​ប្រវត្តិ​ ការងារ​របស់​លោក​ ឈួ​ន​ រ៉ា​ឌី​ ​ ចំពោះ​ជាតិ​មាតុភូមិ​ នា​រយៈពេល​កន្លង​មក​ លោក​បាន​គោរព​គោលការណ៍​ បទបញ្ជា​ តួនាទី​ ភារកិច្ច​ជំនាញ​ និង​កិច្ច​ប្រតិបត្តិការ​ រក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​សង្គម​ ​ អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ។​

​ជាង​កិច្ច​ចុង​ក្រោយ​ លោកស្នងការ​ ក្នុង​នាម​ប្រធាន​អង្គភាព​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឧបត្ថម្ភ​ថវិកា​ ២,២០០,០០០​ រៀល​ និង​ប្រគល់​ថវិកា​ ៨០០,០០០​ រៀល​ ដែល​ជា​ការ​ឧបត្ថម្ភ​ របស់​ឯកឧត្តម​ នួន​ ផា​រ័​ត្ន​ អភិបាល​
​ខេត្ត​ ព្រមទាំង​ប្រគល់​ថវិកា​សមាគម​ មិត្ត​នគរបាល​ជាតិ​
​កម្ពុជា​ ៦,០០០,០០០​រៀល​ ​ សរុប​ថវិកា​ ៩,០០០,០០០​រៀល​ ។​

​បន្ថែម​លើ​ថវិកា​ លោក​បាន​ឧបត្ថម្ភ​ គ្រឿង​ ឧបភោគបរិភោគ​ រួម​មានៈ​ អង្ករ​.១០០​ គីឡូក្រាម​ .​ទឹកត្រី​ .​មី​.​ទឹកស៊ីអ៊ីវ​ .​ទឹកបរិសុទ្ធ​ .​ភេសជ្ជៈ​ ជូន​ក្រុម​គ្រួសារ​សព​ សម្រាប់​ចូលរួម​សម្រាល​ការ​ចំណាយ​ ដោះស្រាយ​កម្មវិធី​បុណ្យ​ ។​

​ក្នុង​ឱកាស​នោះ​ លោកស្នងការ​នគរបាល​ខេត្ត​ ផ្ដាំផ្ញើ​ ដល់​ក្រុម​គ្រួសារ​សព​ ​ បើ​ជួប​ក្ដី​កង្វល់​ បញ្ហា​ប្រឈម​ដោយ​ប្រការ​ណាមួយ​ សូម​រួសរាន់​ទំនាក់ទំនង​មក​ ថ្នាក់ដឹកនាំ​ អង្គភាព​ ដើម្បី​ប្រធាន​អង្គភាព​ មាន​មូលដ្ឋាន​ជួយ​ដោះស្រាយ​ បាន​ទាន់​ពេលវេលា​៕​