General Commissariat of National Police
.

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌដង្កោ​ បាន​ចុះ​ផ្សព្វផ្សាយ​ អំពី​គោលនយោបាយ​ -​ ភូមិ​ ឃុំ​សង្កាត់​ មាន​សុវត្ថិភាព​

Loading

​រាជធានី​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌដង្កោ​ បាន​ចុះ​ផ្សព្វផ្សាយ​ អំពី​គោលនយោបាយ​ -​ ភូមិ​ ឃុំ​សង្កាត់​ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​លក្ខណៈសម្បត្តិ​ ៧​យ៉ាង​ ៖
១-​ផ្តល់​សេវា​សាធារណៈ​ ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព​ តម្លាភាព​ និង​ទទួល​បាន​ជំនឿ​ទុកចិត្ត​
២-​គ្មាន​បទល្មើស​ លួច​ ឆក់​ ប្លន់​ គ្រឿងញៀន​ ល្បែងស៊ីសង​ខុសច្បាប់​ និង​បទល្មើស​គ្រប់​ប្រភេទ​
៣-​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ ជា​ពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​
៤-​គ្មាន​អំពើ​អានា​ចារ​ គ្មាន​ការ​ជួញដូរ​មនុស្ស​ ពិសេស​ស្ត្រី​និង​កុមារ​ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​គ្មាន​ក្មេង​ទំនើង​
៥-​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​
៦-​មាន​អនាម័យ​ មាន​សោភ័ណ​ភាពល្អ​ និង​មាន​បរិស្ថាន​ល្អ​
៧-​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ចំពោះ​គ្រោះ​មហន្តរាយ​ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព​
​ ជា​ពិសេស​ការងារ​ ទប់ស្កាត់​ បង្ក្រាប​ក្មេង​ទំនើង​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដល់​សិស្សានុសិស្ស​ចំនួន​៥៣​ នាក់​ ស្រី​២៥​ នាក់​ ក្នុង​នោះ​ ៖​
​ -​ សង្កាត់​ព្រៃវែង​ចំនួន​ ៥៣​នាក់​
​ស្រី​ ២៥​នាក់​ នៅ​អនុ​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ ព្រៃវែង​។​