General Commissariat of National Police
.

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

Loading

​ខេត្តកំពង់ធំ​ ៖​ កម្លាំង​នគរបាល​ផែន​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ ឯកឧត្តម​ រស់​ សា​រាំ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៣​និង​៣៥​នាទី​ នៅ​ចំណុច​ភូមិ​ កូន​ក្អែក​ ឃុំ​ សំបូ​រណ៍​ ស្រុក​ ប្រាសាទ​សំបូរ​។​

​ជនសង្ស័យ​រួម​មាន​ ៖
១-​ឈ្មោះ​ គី​ លី​ ភេទ​ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ កូន​ក្អែក​ ឃុំ​ សំបូ​រណ៍​ ស្រុក​ ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ។​
២-​ឈ្មោះ​ ភា​ សុជាតា​ ភេទ​ ស្រី​ អាយុ​ ២៤​ ឆ្នាំ​ មុខ​ របរ​លក់​អន​ឡាយ​ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​

​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​ ចំនួន​ ០៩​ កញ្ចប់​,​ ទូរស័ព្ទ​ដៃ​ចំនួន​ ០២​ គ្រឿង​ និង​រថយន្ត​ចំនួន​ ០១​ គ្រឿង​ ម៉ាក​ TOYOTA​ CAMARY​ ពណ៌​ សំបក​ឪឡឹក​ សេរី​១៩៩៦​ ស្លាក​លេខៈ​កំពង់ចាម​ 2A-7622​ ។​

​កម្លាំង​ជំនាញ​ បាន​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ទៅ​កាន់​សាលាដំបូង​ខេត្ត​ ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​