General Commissariat of National Police
.

សេចក្តីបំភ្លឺព័ត៌មាន៖

Loading

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស ​នៃនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន​មានកិត្តិយសសូម​ជម្រាបជូនសាធារណជន​ អ្នកសារព័ត៌មានបង​ប្អូនអ្នកប្រប្រើប្រាស់​បណ្តាញ​សង្គម បានជ្រាបថាបន្ទាប់ពីបានឃេីញ ម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ​ ឃុន​ ណារ៉ា​ត់​ បានសរ​សេរបង្ហោះក្នុងគណនីរបស់ខ្លួនពាក់ព័ន្ធនឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វេីការកាក់រថយន្តរបស់គាត់​នៅលើដងផ្លូវ ខណ: ដែលគាត់កំ​ពុងដឹកប្រពន្ធរបស់គាត់ឈឺពោះសម្រាល​ កូនទៅ​កាន់​មន្ទីរ​ពេទ្យ។

ពេលនេះលោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់ទាំងមន្រ្តីដែលអនុវត្តការងារនៅទីនោះផ្ទាល់ ទាំងម្ចាស់គណនីហ្វេស ប៊ុកខាងលើផងនាល្ងាចថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២៤​ត្រឹមវេលាម៉ោង ១៧និង១៨នាទី។

ចំពោះលទ្ធផលនៃការស្រាវជ្រាវ នេះប្រសិនបើរកឃើញ ថាមន្រ្តីរូបណាបានប្រព្រឹត្តិមិនត្រឹមត្រូវតាមជំនាញ វិជ្ជាជីវ:នោះ មន្រ្តីនគរបាលរូបនោះនឹងត្រូវទទួល នូវការអនុវត្តវិន័យស្រប តាមវិន័យរបស់កង
ក​ម្លាំងនគរបាលជាតិ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន​អ្នក​សារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន​៕