General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥

Loading

ស្វាយរៀង៖ ព្រឹកថ្ងៃ​សុក្រ​ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើពិធីបើក សន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ​ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី​លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍ស្នងការរង​ លោក លោក​ លោកស្រី នាយ​ នាយរងការិយាល័យ​ លោកអធិការ​ អធិការរងនគរបាលក្រុង​/ស្រុក​ លោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វាទ្វេរភាគីទាំងពីរ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក​ លោកស្រី​នាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបវត្តមាន ២៤១នាក់។